អំពីយើង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក គឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក បង្កើតឡើងក្នុង ទម្រង់ជា ក្រុមហ៊ុន មហាជន ទទួលខុសត្រូវមាន កម្រិត បានទទួលវិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះ ក្នុង បញ្ជីពាណិជ្ជកម្មលេខ ០០០២៧៩១៦ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ ចេញ ដោយ ក្រសួងពាណិជ្ជកម្ម និងជា គ្រឹះស្ថាន ឯកជន ដែលទទួលបានអាជ្ញាបណ្ណ ប្រកប អាជីវកម្មគ្រឹះស្ថាន ហិរញ្ញវត្ថុ លេខ ម.ហ.៨០ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២១ ចេញដោយធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក បង្កើតឡើង ក្នុងគោលបំណងផ្ដល់ជូននូវផលិតផលនិងសេវាកម្ម ហិរញ្ញវត្ថុ ដ៏ សម្បូរបែបនៅប្រទេសកម្ពុជា ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ក្នុងការជួយសម្រួលនិងពង្រីក ហិរញ្ញប្បទានគាំទ្រដល់តម្រូវការ សេវាហិរញ្ញវត្ថុទៅកាន់ ប្រជាពលរដ្ឋដែលមានបំណងចង់បើកអាជីវកម្ម ពង្រីកអាជីវកម្ម ទិញលំនៅដ្ឋាន និងប្រើប្រាស់ផ្ទាល់ខ្លួន។