question person_pin_circle facebook facebook twitter world instagram forward subdirectory-right library phone envelop bed view-tile eye connection user coin-dollar spoon-knife cart man-woman room_service paperplane star-full arrow-right alarm pencil2 arrow-right2

ឥណទានទិញលំនៅដ្ឋាន

ឥណទានទិញលំនៅដ្ឋាន នឹងផ្តល់ជូនអតិថិជនដែលមានបំណងចង់បាននូវគេហដ្ឋានដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន មានរយៈពេលរហូតដល់ ១២០ ខែ (១០ ឆ្នាំ) ដោយសារការសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រាឃែភីថល ម.ក ជាមួយនឹង បុរី ឡេង ណាវាត្រា។

លក្ខណៈឥណទាន

ទំហំឥណទាន : រហូតដល់ ៤០០ លាន រៀល ឬ ១០០,០០០ ដុល្លារអាមេរិក
រយៈពេល  : រហូតដល់ ១២០ ខែ
អត្រាការប្រាក់ : សមរម្យ
របៀបសង  : មានភាពបន់បែន ឬ តាមការចរចារ

 

លក្ខខណ្ឌស្នើសុំឥណទាន

  ជាជនជាតិខ្មែរ មានអាយុចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
  មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា និងមានអាសយដ្ឋានដែលទទួលស្គាល់ពីអាជា្ញធរមូលដ្ឋាន
  មានមុខរបរ ឬការងារ ច្បាស់លាស់ និងស្របច្បាប់
  មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារតម្រូវ

  ឯកសារបញ្ជាក់អត្តសញ្ញាណ ( អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន……..)
  ឯកសារបញ្ជាក់ទីលំនៅ (សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ……..)
  ឯកសារបញ្ជាក់ការងារ (កាតការងារ ឬ លិខិតបញ្ជាក់ការងារ ឬកិច្ចសន្យាការងារ……..)
  ឯកសារបញ្ជាក់ចំណូល (របាយការណ៍ធនាគារ ឬ លិខិតបញ្ជាក់ប្រាក់ខែ ឬ ប័ណ្ណបើកប្រាក់ខែ ឬ វិក័យបត្រទិញ-លក់………)

របៀបស្នើសុំឥណទាន

  សូមទំនាក់ទំនងមកកាន់ការិយាល័យសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំតាមរយៈលេខ ០២៣ ៩៣៤ ​៤៤៤ ឬ តាមរយៈ​អ៊ីម៉ែល info@lengnavatracapital.com.kh
  សូមចុះឈ្មោះត្រង់នេះ ដើម្បីដាក់ពាក្យស្នើសុំឥណទាន ក្រុមការងារយើងខ្ញុំ នឹងទាក់ទងទៅលោកអ្នកយ៉ាងឆាប់រហ័ស។

 

ម៉ាស៊ីនគណនា